ដំណឹងមរណភាព
សូមគោរពជូនដំណឹងដ៏សោកសៅ និងក្រៀមក្រំបំផុតថា៖
លោកតា ឧបាសក លី ពាង បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨២ ឆ្នាំ ដោយជរាពាធ នៅវេលាម៉ោង ១០:៣៩ នាទី។
លោកតា ត្រូវជា លោកប៉ារបស់លោក ថាំង ប៊ុនសុង ចាងហ្វាងសារព័ត៌មាន ថ្មីពិត។ មុនពេលលាចាកលោក លោកតាបានលាកូន ចៅ និងចៅទួត ដោយសេចក្ដីស្រឡាញ់ និងអាណិតអាសូរយ៉ាងជ្រាលជ្រៅ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមគោរពជូនដំណឹងដល់ សាច់ញាតិ មិត្តភក្ដិជិតឆ្ងាយ និងអ្នកដែលធ្លាប់ស្គាល់លោកតា មេត្តាជ្រាបជាព័ត៌មាន និងចូលរួមរំលែកមរណទុក្ខតាមសទ្ធាជ្រះថ្លា។
បញ្ជាក់៖
ពិធីបុណ្យសព នឹងប្រារព្ធធ្វើ រយៈពេល ៣ យប់ ១ ថ្ងៃ គឺនៅថ្ងៃ សុក្រ សៅរ៍ និងអាទិត្យ ហើយនឹងប្រារព្ធពិធី បូជាសពនៅថ្ងៃច័ន្ទ។
ពិធីបុណ្យសពនេះ ប្រារព្ធធ្វើនៅ គេហដ្ឋានលោកតា ឧបាសក លី ពាង ស្ថិតនៅ ភូមិក្រាំងឡង ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។
សូមសាច់ញាតិ មិត្តភក្ដិ និងអ្នកដែលធ្លាប់ស្គាល់លោកតា មេត្តាចូលរួម រំលែកមរណទុក្ខ និងធ្វើបុណ្យតាមសទ្ធាជ្រះថ្លា។
https://www.facebook.com/share/p/1CVFx2rFff/
https://www.facebook.com/share/p/17331NVS1D/

