ស.ស.យ.ក. រាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ព្រមទាំងផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ «ស.ស.យ.ក. ២.០» ឆ្ពោះទៅឆ្នាំ២០២៨
រាជធានីភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ ព្រមទាំងពិធីផ្សព្វផ្សាយ ផែនទីបង្ហាញផ្លូវស្ដីពី «ស.ស.យ.ក. ២.០» ឆ្ពោះទៅឆ្នាំ២០២៨។
កម្មវិធីនេះត្រូវបានរៀបចំឡើងនៅ សាលសន្និបាត២០២១ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក ស.ស.យ.ក. និងតំណាងយុវជនជាច្រើនរូប។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែល ស.ស.យ.ក. រាជធានីភ្នំពេញ បានអនុវត្តក្នុងឆ្នាំ២០២៥ ព្រមទាំងកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្តនៅពេលខាងមុខ ដើម្បីពង្រឹងតួនាទីយុវជនក្នុងការចូលរួមអភិវឌ្ឍសង្គម និងជំរុញសកម្មភាពការងារយុវជនឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ កម្មវិធីក៏បានធ្វើការផ្សព្វផ្សាយ ផែនទីបង្ហាញផ្លូវ «ស.ស.យ.ក. ២.០» ឆ្ពោះទៅឆ្នាំ២០២៨ ដែលជាទិសដៅយុទ្ធសាស្ត្រសំខាន់សម្រាប់ការអភិវឌ្ឍសមត្ថភាព និងការចូលរួមរបស់យុវជនកម្ពុជា ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។
#កិច្ចប្រជុំបូកសរុប
#ការងារប្រចាំឆ្នាំ
#ទិសដៅការងារ
#សហភាពសហព័ន្ធយុវជនកម្ពុជា
#សសយករាជធានីភ្នំពេញ
#UYFC
#UYFCPP

