ប្រជាពលរដ្ឋមួយចំនួននៅស្រុកដងទង់ ខេត្តកំពត បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពកាយដីភ្នំ ដែលកំពុងកើតមាននៅក្នុងមូលដ្ឋាន ដោយអះអាងថា សកម្មភាពទាំងនេះអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងសុវត្ថិភាពសហគមន៍

(កំពត)៖ ប្រជាពលរដ្ឋមួយចំនួននៅស្រុកដងទង់ ខេត្តកំពត បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពកាយដីភ្នំ ដែលកំពុងកើតមាននៅក្នុងមូលដ្ឋាន ដោយអះអាងថា សកម្មភាពទាំងនេះអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងសុវត្ថិភាពសហគមន៍។
ប្រជាពលរដ្ឋបានអំពាវនាវជាពិសេសឲ្យ មន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តកំពត និង មន្ទីរបរិស្ថាន ខេត្តកំពត ក្នុងនាមជាស្ថាប័នមានសមត្ថកិច្ចផ្ទាល់ ទទួលខុសត្រូវលើការគ្រប់គ្រង និងត្រួតពិនិត្យធនធានធម្មជាតិ ចុះពិនិត្យជាបន្ទាន់ និងបញ្ជាក់ឲ្យច្បាស់អំពីភាពស្របច្បាប់នៃសកម្មភាពកាយដីភ្នំខាងលើ ព្រមទាំងចាត់វិធានការតាមច្បាប់ឲ្យបានម៉ឺងម៉ាត់ ប្រសិនបើរកឃើញការបំពាន។
ជាមួយគ្នានេះ អាជ្ញាធរស្រុកដងទង់ ត្រូវបានស្នើសុំឲ្យចូលរួមសហការយ៉ាងសកម្ម ក្នុងការតាមដាន និងរាយការណ៍ស្ថានការណ៍ជាក់ស្តែង ដើម្បីធានាថាសកម្មភាពអភិវឌ្ឍន៍ ឬអាជីវកម្មណាមួយ មិនប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ទាក់ទងនឹងបញ្ហានេះ អ្នកសារព័ត៌មានបានព្យាយាមសុំការបំភ្លឺពីមន្ត្រីនៃមន្ទីរខេត្តពាក់ព័ន្ធ ប៉ុន្តែ រហូតមកដល់ពេលចេញផ្សាយព័ត៌មាននេះ មិនទាន់ទទួលបានការឆ្លើយតបជាផ្លូវការ នៅឡើយទេ។0717996662

Leave a Reply

Your email address will not be published. Required fields are marked *