មន្ត្រីរាជការ និងប្រជាពលរដ្ឋ រួមគ្នារាប់បាត្រឧទ្ទិសមហាកុសលជូនវីរជនដែលបានពលីដើម្បីជាតិ

មន្ត្រីរាជការ និងប្រជាពលរដ្ឋ រួមគ្នារាប់បាត្រឧទ្ទិសមហាកុសលជូនវីរជនដែលបានពលីដើម្បីជាតិ

ភ្នំពេញ÷នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីរាជការ អាជ្ញាធរ ប្រជាពលរដ្ឋ និងសាច់ញាតិវីរកងទ័ព-វីរនគរបាល បានចូលរួមក្នុងពិធី រាប់បាត្រព្រះសង្ឃចំនួន ២០០ អង្គ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរជន ដែលបានពលីក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម មាស សុត្ថា ប្រធានប្រតិភូក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនរូប។
ការរៀបចំពិធីនេះ គឺជាការរំលឹក និងសម្តែងនូវការដឹងគុណចំពោះវីរភាព និងការលះបង់របស់កងទ័ព និងកងនគរបាល ដែលបានបំពេញភារកិច្ចដោយស្មារតីស្នេហាជាតិ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
សាច់ញាតិវីរជនបានសម្តែងការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កូន បងប្អូន និងសាច់ញាតិរបស់ខ្លួន ព្រមទាំងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់រំលឹក និងគោរពចំពោះវីរភាពរបស់វីរជនជានិច្ច។
ក្នុងឱកាសនេះ អ្នកចូលរួមបានបង្ហាញស្មារតី សាមគ្គីភាព ឯកភាពជាតិ និងការដឹងគុណចំពោះវីរជន ដោយចងចាំថា ការលះបង់របស់ពួកគាត់ គឺជាគុណូបការៈដ៏ធំធេងសម្រាប់ជាតិ និងមាតុភូមិ។ 🇰🇭🙏
📌 សារព័ត៌មានពន្លឺព្រះធម៌ — រាយការណ៍ព័ត៌មានពិត ដើម្បីសង្គម

Leave a Reply

Your email address will not be published. Required fields are marked *