ព័ត៌មានស៊ើបអង្កេត៖ សង្ស័យមានភាពមិនប្រក្រតីក្នុងការនាំចូលទំនិញតាមច្រកទ្វេភាគីព្រំដែនតំបន់ដូង

ព័ត៌មានស៊ើបអង្កេត៖ សង្ស័យមានភាពមិនប្រក្រតីក្នុងការនាំចូលទំនិញតាមច្រកទ្វេភាគីព្រំដែនតំបន់ដូង
ស្វាយរៀង÷ប្រភពពីអាជីវករ និងអ្នកពាក់ព័ន្ធ បានអះអាងថា មានការនាំចូលទំនិញមួយចំនួនពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វេភាគីព្រំដែនតំបន់ដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដែលពួកគេសង្ស័យថា អាចមានទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញមួយចំនួនមិនស្របច្បាប់។
ប្រភពដដែលបានចោទប្រកាន់ថា ការដឹកជញ្ជូនទំនិញកើតមានទាំងពេលយប់ និងពេលថ្ងៃ ហើយបានលើកឡើងអំពីការប្រមូលប្រាក់ក្រៅប្រព័ន្ធពីក្រុមអាជីវករ និងអ្នកដឹកជញ្ជូន។ ក្នុងនោះ ក៏មានការចោទប្រកាន់ទៅលើលោក ឆេង សាវិន ដែលប្រភពអះអាងថា ជាមន្ត្រីគយចល័តប្រចាំតំបន់ថា អាចមានពាក់ព័ន្ធនឹងភាពមិនប្រក្រតីទាំងនេះ។
តាមការអះអាងរបស់អាជីវករមួយចំនួន ការដឹកទំនិញពីវៀតណាម ឆ្លងកាត់តំបន់ដូង ឆ្ពោះទៅកាន់ទីផ្សារក្នុងខេត្តត្បូងឃ្មុំ ត្រូវចំណាយថ្លៃផ្សេងៗជាច្រើន ដែលធ្វើឱ្យប្រាក់ចំណេញរបស់ពួកគេនៅសល់តិចតួច។
ជុំវិញការចោទប្រកាន់ខាងលើនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីលោក ឆេង សាវិន ឬស្ថាប័នពាក់ព័ន្ធនៅឡើយទេ។ ដូច្នេះ សារព័ត៌មានសូមរក្សាសិទ្ធិចំពោះការចោទប្រកាន់ និងស្នើឱ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីបញ្ជាក់ថា តើមានភាពមិនប្រក្រតី ឬការប្រព្រឹត្តផ្ទុយនឹងច្បាប់ដូចការលើកឡើងរបស់ប្រភពឬយ៉ាងណា។
សារព័ត៌មានពន្លឺព្រះធម៌ សូមបើកចំហចំពោះការបំភ្លឺ ឬការឆ្លើយតបពីលោក ឆេង សាវិន និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ហាញព័ត៌មានពីគ្រប់ភាគី និងរក្សាគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន។

Screenshot
Screenshot
Screenshot
Screenshot

Leave a Reply

Your email address will not be published. Required fields are marked *