ប្រជាពលរដ្ឋស្នើសុំអន្តរាគមន៍ ករណីក្រុមហ៊ុនពុះដីឡូត៍ «ច័ន្ទឡេនដ៍» សាងសង់របង និងយកថ្មបាំងផ្លូវចេញចូល

ប្រជាពលរដ្ឋស្នើសុំអន្តរាគមន៍ ករណីក្រុមហ៊ុនពុះដីឡូត៍ «ច័ន្ទឡេនដ៍» សាងសង់របង និងយកថ្មបាំងផ្លូវចេញចូល

ក្រុងតាខ្មៅ ខេត្តកណ្តាល៖ ប្រជាពលរដ្ឋឈ្មោះ មួន រ៉ែល និង គ្រឿន ស្រីទាវ រស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល បានដាក់លិខិតស្នើសុំអន្តរាគមន៍ប្រជាពលរដ្ឋស្នើសុំអន្តរាគមន៍ ករណីក្រុមហ៊ុនពុះដីឡូត៍ «ច័ន្ទឡេនដ៍» សាងសង់របង និងយកថ្មបាំងផ្លូវចេញចូលពីលោកចៅសង្កាត់ ដើម្បីជួយដោះស្រាយបញ្ហាផ្លូវចេញចូលផ្ទះរបស់ពួកគាត់។

តាមលិខិតស្នើសុំ ពួកគាត់បានអះអាងថា ក្រុមហ៊ុនពុះដីឡូត៍ «ច័ន្ទឡេនដ៍» នៅក្រុងតាខ្មៅ ដែលពួកគាត់លើកឡើងថា ជារបស់លោកឧកញ៉ា ថោង សារ៉ាត់ បានយកដែក និងស័ង្កសីមកធ្វើរបងបិទផ្លូវចេញចូលផ្ទះ ដោយទុកចន្លោះផ្លូវប្រមាណតែ ៣ម៉ែត្រ ប៉ុណ្ណោះ។ លើសពីនេះ ពួកគាត់អះអាងថា នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៦ ក៏មានការយកថ្មមកដាក់បាំងលើផ្លូវដែលនៅសល់ទៀតផង។

ប្រជាពលរដ្ឋទាំងពីររូបបានស្នើសុំលោកចៅសង្កាត់មេត្តាជួយអន្តរាគមន៍ និងសម្របសម្រួលឱ្យក្រុមហ៊ុនពាក់ព័ន្ធកាយយកថ្ម និងរបងស័ង្កសីចេញពីទីតាំងដែលពួកគាត់អះអាងថាជាដីរបស់ខ្លួន ព្រមទាំងទុកផ្លូវចេញចូលឱ្យបានសមរម្យ ដើម្បីឱ្យក្រុមគ្រួសារអាចធ្វើដំណើរចេញចូល និងប្រកបរបរចិញ្ចឹមជីវិតបានជាធម្មតា។

ជុំវិញករណីនេះ សូមអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធមេត្តាចុះពិនិត្យជាក់ស្តែង និងសម្របសម្រួលដោះស្រាយដោយផ្អែកលើច្បាប់ និងផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់។

លិខិតស្នើសុំធ្វើនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

Leave a Reply

Your email address will not be published. Required fields are marked *