ស្នើអាជ្ញាធរពាក់ព័ន្ធពិនិត្យទីតាំងដែលប្រជាពលរដ្ឋអះអាងថា ជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយ៖ 0974216661

ស្នើអាជ្ញាធរពាក់ព័ន្ធពិនិត្យទីតាំងដែលប្រជាពលរដ្ឋអះអាងថា ជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

ដោយ៖ 0974216661

(ភ្នំពេញ)៖ ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា មានទីតាំងមួយស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលពួកគេសង្ស័យថា មានការបើកដំណើរការល្បែងស៊ីសងខុសច្បាប់ប្រភេទ «ឡូតូ 8888» ដោយមានមនុស្សចេញចូលជាបន្តបន្ទាប់។

តាមការអះអាងរបស់ប្រជាពលរដ្ឋ ទីតាំងខាងលើត្រូវបានបើកដំណើរការជាសាធារណៈ ដែលធ្វើឱ្យពួកគេបង្ហាញក្តីបារម្ភថា អាចបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលងាយរងឥទ្ធិពលពីល្បែងស៊ីសង។

ប្រជាពលរដ្ឋបានអំពាវនាវឱ្យអាជ្ញាធរសង្កាត់និរោធ ខណ្ឌច្បារអំពៅ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវជាក់ស្តែងលើទីតាំងនេះ ហើយចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើរកឃើញថាមានការប្រព្រឹត្តល្មើស ដើម្បីចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាព។

កំណត់សម្គាល់៖ អត្ថបទនេះផ្អែកលើការអះអាងរបស់ប្រជាពលរដ្ឋ។ អង្គភាពសារព័ត៌មានសូមបើកទូលាយទទួលការបំភ្លឺពីអាជ្ញាធរ និងភាគីពាក់ព័ន្ធ ហើយនឹងផ្សព្វផ្សាយការបំភ្លឺ ឬលទ្ធផលនៃការត្រួតពិនិត្យជាផ្លូវការ ដើម្បីធានាតុល្យភាព និងភាពត្រឹមត្រូវនៃព័ត៌មាន។

Leave a Reply

Your email address will not be published. Required fields are marked *