ពលរដ្ឋស្នើអាជ្ញាធរពិនិត្យទីតាំងផ្សាររតនាផ្លាហ្សាបឹងត្របែក ក្រោយមានការសង្ស័យអំពីសកម្មភាពល្បែងស៊ីសង ដោយ÷0974216661

ពលរដ្ឋស្នើអាជ្ញាធរពិនិត្យទីតាំងផ្សាររតនាផ្លាហ្សាបឹងត្របែក ក្រោយមានការសង្ស័យអំពីសកម្មភាពល្បែងស៊ីសង
ដោយ÷0974216661
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន បានលើកឡើងពីក្តីបារម្ភ និងដាក់ការសង្ស័យចំពោះទីតាំង ផ្សាររតនាផ្លាហ្សាបឹងត្របែក ក្រោយសង្កេតឃើញមានមនុស្សប្រុសស្រីចេញចូលជាច្រើនខុសពីប្រក្រតី ដែលធ្វើឱ្យពួកគាត់សង្ស័យថា អាចមានសកម្មភាពល្បែងស៊ីសងខុសច្បាប់កើតឡើងនៅទីតាំងនោះ។

ទោះជាយ៉ាងណា ការលើកឡើងខាងលើគឺជាការសង្ស័យ និងការអះអាងរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ ហើយមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរ ឬស្ថាប័នមានសមត្ថកិច្ចថា មានការប្រព្រឹត្តល្មើសច្បាប់នៅទីតាំងនេះនៅឡើយទេ។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋបានស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យ និងស្រាវជ្រាវឱ្យបានហ្មត់ចត់ ដើម្បីបញ្ជាក់ការពិត និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របតាមគោលនយោបាយ «ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព»។

អង្គភាពសារព័ត៌មានយើង គោរពតាមគោលការណ៍វិជ្ជាជីវៈ ដោយផ្សព្វផ្សាយសំឡេង និងក្តីកង្វល់របស់ប្រជាពលរដ្ឋជូនអាជ្ញាធរពិនិត្យ និងដោះស្រាយ។ ជាមួយគ្នានេះ អង្គភាពយើងក៏ស្វាគមន៍ការបកស្រាយ ឬការបំភ្លឺពីម្ចាស់ទីតាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់ពេលវេលា ដើម្បីធានាភាពត្រឹមត្រូវ តុល្យភាព និងតម្លាភាពនៃព័ត៌មាន។

Leave a Reply

Your email address will not be published. Required fields are marked *