រដ្ឋបាលខណ្ឌសែនសុខ សូមមេត្តាចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋអះអាងថា លួចបង្កប់ល្បែងស៊ីសងអនឡាញ នៅសង្កាត់ភ្នំពេញថ្មី
ដោយ៖ 0974216661
ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួនបានអះអាងថា មានទីតាំងតារាងបាល់ទះមួយកន្លែង ដែលមានស្លាកយីហោ «ពូប៉េអឹម 88» ស្ថិតនៅតាមបណ្តោយផ្លូវលេខ 1008 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានភ្ញៀវចូលប្រើប្រាស់ជាប្រចាំ។ ប្រភពដដែលអះអាងបន្ថែមថា ទីតាំងនេះអាចមានការលួចបង្កប់ល្បែងស៊ីសងមាន់ជល់អនឡាញ។
ពាក់ព័ន្ធនឹងការអះអាងខាងលើ ប្រជាពលរដ្ឋបានស្នើសុំឱ្យរដ្ឋបាលខណ្ឌសែនសុខ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះពិនិត្យ ស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មានជាក់ស្តែង ដើម្បីបញ្ជាក់ការពិត និងអនុវត្តវិធានការតាមផ្លូវច្បាប់ ប្រសិនបើរកឃើញថាមានការប្រព្រឹត្តល្មើសមែន។
ប្រជាពលរដ្ឋក៏បានសម្តែងការព្រួយបារម្ភថា ប្រសិនបើមានការបើកល្បែងស៊ីសងខុសច្បាប់ពិតប្រាកដ នោះអាចបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអាចជាកត្តាជំរុញឱ្យកើតមានបទល្មើសផ្សេងៗ ដូចជា អំពើលួច ឆក់ ប្លន់ អំពើហិង្សា និងបញ្ហាក្នុងគ្រួសារ។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋសូមគោរពស្នើដល់ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌសែនសុខ និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះអធិការកិច្ច និងចាត់វិធានការស្របតាមច្បាប់ ដើម្បីពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
កំណត់សម្គាល់៖ អត្ថបទនេះផ្អែកលើការអះអាង និងសំណើរបស់ប្រជាពលរដ្ឋ។ អង្គភាពសារព័ត៌មានសូមរក្សាសិទ្ធិទទួលការបំភ្លឺ ឬការបកស្រាយពីម្ចាស់ទីតាំង និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាភាពត្រឹមត្រូវ តុល្យភាព និងស្របតាមវិជ្ជាជីវៈសារព័ត៌មាន។

