ពលរដ្ឋស្នើអាជ្ញាធរជួយដាក់លូ និងចាក់ដីបំពេញប្រឡាយតាមបណ្ដោយផ្លូវក្បែររបងក្រុមហ៊ុនរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយអន្តរាគមន៍ដាក់លូ និងចាក់ដីបំពេញប្រឡាយតាមបណ្ដោយផ្លូវជាប់របងក្រុមហ៊ុនរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ ដែលជាផ្លូវសាធារណៈមានការធ្វើចរាចរណ៍យ៉ាងមមាញឹក ដើម្បីបង្កើនសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋបានលើកឡើងថា ប្រឡាយដែលមានជម្រៅជ្រៅនៅតាមបណ្ដោយផ្លូវខាងលើ បានក្លាយជាកត្តាបង្កហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់ផ្លូវ ជាពិសេសនៅពេលមានរថយន្តដឹកទំនិញធុនធ្ងន់ និងរថយន្តកុងតឺន័រធំៗ ធ្វើចរាចរណ៍ឆ្លងកាត់ជាប្រចាំ ខណៈផ្លូវមានទំហំតូចចង្អៀត និងពិបាកក្នុងការបញ្ច្រាសទិសគ្នា។
ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា កន្លងមកមានករណីម៉ូតូ កង់ និងរថយន្តជ្រុលធ្លាក់ចូលប្រឡាយជាញឹកញាប់ ដែលបង្កការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសចំពោះសិស្សានុសិស្សដែលធ្វើដំណើរទៅ និងមកពីសាលារៀនរៀងរាល់ថ្ងៃ។ ប្រសិនបើគ្មានការដាក់លូ និងចាក់ដីបំពេញប្រឡាយឱ្យបានទាន់ពេលវេលាទេ នោះអាចបណ្ដាលឱ្យផ្លូវបេតុងរងការខូចខាត និងបង្កគ្រោះថ្នាក់ចរាចរណ៍កាន់តែធ្ងន់ធ្ងរឡើង។
ប្រជាពលរដ្ឋបានសង្កត់ធ្ងន់ថា ការដាក់លូ និងចាក់ដីបំពេញប្រឡាយ មិនត្រឹមតែជួយពង្រីកទំហំផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកាត់បន្ថយការកកស្ទះចរាចរណ៍ បង្កើនសុវត្ថិភាពដល់អ្នកធ្វើដំណើរ និងរក្សាបាននូវគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងតំបន់ផងដែរ។
ក្រោយទទួលបានព័ត៌មាន និងសំណូមពរពីប្រជាពលរដ្ឋ ក្រុមការងារសង្កាត់ត្រពាំងក្រសាំង ដឹកនាំដោយ ចាន់ ភារ៉ា តំណាងឱ្យ ហ៊ត រដ្ឋា រួមជាមួយសមាជិកភូមិ បានចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីវាយតម្លៃស្ថានភាព និងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំពាក់ព័ន្ធ ស្នើសុំគោលការណ៍អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានអំពាវនាវដល់ ឃួង ស្រេង និង សក់ ច័ន្ទកញ្ញារិទ្ធ មេត្តាជួយពន្លឿនការដាក់លូ និងចាក់ដីបំពេញប្រឡាយខាងលើឱ្យបានឆាប់រហ័ស ដើម្បីពង្រីកផ្លូវ ធានាសុវត្ថិភាពចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋជឿជាក់ថា ការអន្តរាគមន៍ទាន់ពេលវេលាពីអាជ្ញាធរនឹងជួយដោះស្រាយបញ្ហាប្រឈមនេះបានប្រកបដោយប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍យូរអង្វែងដល់សហគមន៍ទាំងមូល។