សារលិខិតថ្វាយព្រះពរ
សូមក្រាបបង្គំទូលថ្វាយ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
បពិត្រព្រះករុណាថ្លៃវិសេស ជាអម្ចាស់ជីវិតលើត្បូង!
ក្នុងឱកាសដែលព្រះអង្គកំពុងគង់ប្រថាប់ ដើម្បីទទួលការពិនិត្យ និងព្យាបាលព្រះរោគតាមរយៈការវះកាត់ នៅរាជធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ទូលព្រះបង្គំជាខ្ញុំ ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ (AEMSJ) ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមទាំងអស់ ទាំងនៅរាជធានី និងតាមបណ្តាខេត្តនានា សូមព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងនូវមនោសញ្ចេតនាភក្តីភាព និងក្តីកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណដ៏មហាសាល ដែលព្រះអង្គតែងតែលះបង់ព្រះកាយពល ដើម្បីបុព្វហេតុជាតិ និងប្រជារាស្ត្រ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថទាំងទ្វេប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបារមីព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាជួយប្រោះព្រំសព្ទសាធុការពរជ័យ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទទួលបាននូវជោគជ័យខ្ពង់ខ្ពស់ក្នុងការវះកាត់ និងព្យាបាលព្រះរោគ ព្រមទាំងមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងឆាប់សះស្បើយជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ សូមជួយអភិបាលគ្រងរក្សាព្រះអង្គ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជានុរាស្ត្រខ្មែរ ជាយូរអង្វែងតរៀងទៅ។
សូមព្រះករុណាថ្លៃវិសេស ទ្រង់ព្រះមេត្តាទទួលនូវអភិវន្ទកិច្ចដ៏ខ្ពង់ខ្ពស់ និងគារវភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា។
សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស

