ព្រះរាជសុខភាព និងការពិនិត្យព្យាបាលព្រះរោគ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅរដ្ឋធានីប៉េកាំង

ព្រះរាជសុខភាព និងការពិនិត្យព្យាបាលព្រះរោគ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅរដ្ឋធានីប៉េកាំង
(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថា បច្ចុប្បន្ន ព្រះរាជសុខភាពរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កំពុងស្ថិតក្រោមការពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់ ពីក្រុមវេជ្ជបណ្ឌិតជំនាញប្រចាំមន្ទីរពេទ្យល្បីៗ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមលទ្ធផលនៃការពិនិត្យ ក្រុមវេជ្ជបណ្ឌិតបានក្រាបបង្គំទូលថ្វាយយោបល់អំពីស្ថានភាពព្រះរោគ ដែលតម្រូវឱ្យព្រះអង្គទទួលការព្យាបាលដោយវិធីវះកាត់។ ក្នុងឱកាសនេះ ក្រុមវេជ្ជបណ្ឌិត ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ បានថ្វាយព្រះពរសព្ទសាធុការពរ សូមឱ្យដំណើរការវះកាត់ព្យាបាលនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងសូមឱ្យព្រះអង្គឆាប់បានជាសះស្បើយក្នុងពេលឆាប់ៗខាងមុខ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងជនរួមជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាការពារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ឱ្យមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាមហាសិរីសួស្តីដល់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍។

Leave a Reply

Your email address will not be published. Required fields are marked *