ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវលេខ៨២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុង ភ្នំពេញ ដែលកំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ដោយមានអ្នកចេញចូលលេងទាំងយប់ទាំងថ្ងៃ។

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បងប្អូនប្រជាពលរដ្ឋបានរាយការណ៍មកក្រុមការងារព័ត៌មានថា មានទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវលេខ៨២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុង ភ្នំពេញ ដែលកំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ដោយមានអ្នកចេញចូលលេងទាំងយប់ទាំងថ្ងៃ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពខាងលើ ដោយលើកឡើងថា ទីតាំងនេះហាក់ដូចជាបើកលេងយ៉ាងរំភើយ ខណៈមិនទាន់ឃើញមានវិធានការទប់ស្កាត់ជាក់ស្តែងពីអាជ្ញាធរមូលដ្ឋាននៅឡើយ។ ករណីនេះបានធ្វើឱ្យប្រជាពលរដ្ឋសួរសំណួរអំពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋាន។
ក្នុងន័យនេះ ប្រជាពលរដ្ឋសូមសំណូមពរដល់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះពិនិត្យ និងចាត់វិធានការតាមច្បាប់ចំពោះទីតាំងដែលត្រូវបានសង្ស័យខាងលើ ដើម្បីធានាសុវត្ថិភាព សណ្តាប់ធ្នាប់ និងភាពសុខសាន្តរបស់សហគមន៍។
ព័ត៌មាននេះ ជាការរាយការណ៍បឋម ផ្អែកលើការលើកឡើងរបស់ប្រជាពលរដ្ឋ ហើយក្រុមការងារនឹងបន្តតាមដាន និងផ្សព្វផ្សាយបន្ថែម នៅពេលមានការបញ្ជាក់ពីអាជ្ញាធរពាក់ព័ន្ធ។
📞 ទំនាក់ទំនងផ្តល់ព័ត៌មាន៖ 071 288 8480

Leave a Reply

Your email address will not be published. Required fields are marked *