លេខាធិការដ្ឋាន ស.ស.យ.ក. រាជធានីភ្នំពេញ ក្រុមព័ត៌មាន នៃផ្នែកព័ត៌មាន និងផ្សព្វផ្សាយ សូមស្វាគមន៍យ៉ាងកក់ក្តៅ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

លេខាធិការដ្ឋាន ស.ស.យ.ក. រាជធានីភ្នំពេញ
ក្រុមព័ត៌មានទី នៃផ្នែកព័ត៌មាន និងផ្សព្វផ្សាយ
សូមស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
(ភ្នំពេញ)៖ នៅថ្ងៃទី៦–៧ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងបានចូលទស្សនាព្រះបរមរាជវាំង ក្នុងបរិយាកាសសោមនស្សរីករាយ ប្រកបដោយក្តីគោរពយ៉ាងអធិកអធមពីសំណាក់មហាជន។
ការទទួលស្វាគមន៍នេះ បានប្រព្រឹត្តទៅដោយភាពអធិប្បាយ សណ្តាប់ធ្នាប់ និងវិន័យខ្ពស់ ក្រោមការចូលរួមយ៉ាងសកម្មពីកម្លាំងយុវជន និងក្រុមការងារពាក់ព័ន្ធ។
ការដឹកនាំ និងសម្របសម្រួលសកម្មភាពទទួលស្វាគមន៍ ត្រូវបានអនុវត្តដោយ លោក ហុក វិបុល ចាងហ្វាងសារព័ត៌មាន ពន្លឺព្រះធម៌ និងជាប្រធានក្រុមទី២០ ផ្នែកព័ត៌មាន និងផ្សព្វផ្សាយ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ។
សេចក្តីថ្លែងអំណរគុណ
តាងនាមក្រុមការងារផ្នែករដ្ឋបាល យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ លោកប្រធានផ្នែក អនុប្រធានផ្នែក ប្រធានក្រុម អនុប្រធានក្រុម ព្រមទាំងសមាជិក និងសមាជិកាទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ចូលរួមអនុវត្តភារកិច្ចក្នុងកម្មវិធីរយៈពេលពីរថ្ងៃនេះ ដោយជោគជ័យ ប្រកបដោយវិន័យ និងការទទួលខុសត្រូវខ្ពស់។
សូមគោរពជូនពរ ថ្នាក់ដឹកនាំ និងបងប្អូនសមាជិកគ្រប់ផ្នែក សូមទទួលបានសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 🙏
សេចក្តីរាយការណ៍
លេខាធិការដ្ឋាន ស.ស.យ.ក. រាជធានីភ្នំពេញ
យោងតាមការណែនាំរបស់នាយកកម្មវិធី និងរដ្ឋបាលផ្នែកព័ត៌មាន និងផ្សព្វផ្សាយ សូមគោរពរាយការណ៍ជូន លោកនាយក និងលោកប្រធានផ្នែករដ្ឋបាលកម្មវិធី អំពីសមាសភាពសមាជិកផ្នែកព័ត៌មាន ដែលបានចូលរួមក្នុងកម្មវិធីទទួលគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ រួមមាន៖
លោក រុន សារ៉េត – អនុប្រធានក្រុមទី៩ (088 779 7952)
លោក …………… – អនុប្រធានក្រុមទី៩
លោក សំ សំបូរ – អនុប្រធានក្រុមទី៩
លោក ឃ្លោក ប៊ន – សមាជិកក្រុមទី៩
លោក សម សុធា – សមាជិកក្រុមទី៤
លោក ហុក វិបុល – ប្រធានក្រុមទី២០ (071 799 6662)
លោក ចាន់ កែវមុន្នី – អនុប្រធានក្រុមទី២០ (092 766 997)
លោក លី ដូ – សមាជិកក្រុមទី២០
លោក មឿន រស្មី – ប្រធានក្រុមទី១៩
លោក ហ៊ុន យ៉ាវ – ជំនួយការ
លោក ឈួង ថារី – សមាជិក
លោក ដួង តារា – សមាជិកក្រុមទី១៩
លោក ដាំ សុខា – សមាជិកក្រុមទី១៩
លោក គុន គីម – សមាជិកក្រុមទី១៩
រាយការណ៍ដោយ៖
ហុក វិបុល
ទូរស័ព្ទ៖ 071 799 6662

Leave a Reply

Your email address will not be published. Required fields are marked *