🎉 អបអរសាទរ! លោកវេជ្ជបណ្ឌិតឯកទេស ទ្រី ធី ត្រូវបានតែងតាំងជាទីប្រឹក្សាបច្ចេកទេសផ្នែកវេជ្ជសាស្ត្រ
រាជធានីភ្នំពេញ៖ សមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា (CMIA) បានចេញសេចក្តីសម្រេចលេខ ០៤៦/២៦ សនវក ស្តីពីការតែងតាំងសមាសភាពរបស់សមាគម ដោយសម្រេចតែងតាំង លោកវេជ្ជបណ្ឌិតឯកទេស ទ្រី ធី ជា ទីប្រឹក្សាបច្ចេកទេសផ្នែកវេជ្ជសាស្ត្រ នៃសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា។
ការតែងតាំងនេះ ធ្វើឡើងដោយផ្អែកលើប្រកាសលេខ ៦៦៩១ ប្រក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីការចុះបញ្ជីសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា នៅក្រសួងមហាផ្ទៃ ព្រមទាំងលិខិត និងលក្ខន្តិកៈពាក់ព័ន្ធរបស់សមាគម។
តាមសេចក្តីសម្រេច គណៈកម្មការប្រតិបត្តិនៃសមាគម និងសាមីខ្លួន ត្រូវអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សេចក្តីសម្រេចនេះ ត្រូវបានចុះហត្ថលេខានៅ រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយ សមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា (CMIA) ដែលមាន ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ ជាប្រធាន។
ក្នុងឱកាសនេះ សូមចូលរួម អបអរសាទរ និងជូនពរ លោកវេជ្ជបណ្ឌិតឯកទេស ទ្រី ធី ចំពោះការទទួលតួនាទីថ្មីនេះ។ សូមជូនពរឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច និងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ចំណេះដឹង បច្ចេកទេសវេជ្ជសាស្ត្រ និងនវានុវត្តន៍ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។

ប្រភព៖ សមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា (CMIA)
