លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ មេត្តាជួយពិនិត្យ នៅតំបន់ ខាងក្រោយផ្សារទំនើបអ៉ីនអន ២ ស្ថិតក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទីតាំងសង្ស័យមួយ ដែលកំពុងមានសកម្មភាព ល្បែងស៊ីសងជល់មាន់ដី កើតឡើងយ៉ាងគគ្រឹកគគ្រេង និងមានមនុស្សចូលរួមលេងជាច្រើន

សំណូមពរប្រជាពលរដ្ឋ សុំអន្តរាគមន៍បង្ក្រាបល្បែងស៊ីសង
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍មកអង្គភាពសារព័ត៌មានថា នៅតំបន់ ខាងក្រោយផ្សារទំនើបអ៉ីនអន ២ ស្ថិតក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទីតាំងសង្ស័យមួយ ដែលកំពុងមានសកម្មភាព ល្បែងស៊ីសងជល់មាន់ដី កើតឡើងយ៉ាងគគ្រឹកគគ្រេង និងមានមនុស្សចូលរួមលេងជាច្រើន។
តាមការអះអាងរបស់ប្រជាពលរដ្ឋមូលដ្ឋាន បានឱ្យដឹងថា សកម្មភាពល្បែងស៊ីសងខាងលើ បានបង្កផលប៉ះពាល់ដល់ជីវភាព និងសណ្តាប់ធ្នាប់សង្គម ដោយមានអ្នកចាញ់ល្បែងមួយចំនួន ត្រូវបាត់បង់ទ្រព្យសម្បត្តិ រហូតដល់មានការបង្ខំឱ្យធ្វើការបោកចាន បោកឆ្នាំង ដើម្បីសងបំណុល ដែលជាការបង្កឱ្យមានភាពព្រួយបារម្ភយ៉ាងខ្លាំងក្នុងសហគមន៍។
ដោយហេតុនេះ ប្រជាពលរដ្ឋសូមអំពាវនាវយ៉ាងគួរសម ដល់ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវ ពិនិត្យ និងចាត់វិធានការតាមច្បាប់ ប្រសិនបើរកឃើញថា មានការប្រព្រឹត្តល្មើសពិតប្រាកដ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអនុវត្តគោលនយោបាយ «ភូមិ–សង្កាត់មានសុវត្ថិភាព»។
ជាពិសេស ប្រជាពលរដ្ឋសូមគោរពស្នើសុំដល់
លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ
មេត្តាជួយពិនិត្យ និងអន្តរាគមន៍ចំពោះករណីខាងលើនេះផង ដើម្បីបញ្ឈប់សកម្មភាពល្បែងស៊ីសង និងរក្សាសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ព័ត៌មានខាងលើនេះ គឺផ្អែកលើការរាយការណ៍ពីប្រភពប្រជាពលរដ្ឋ ហើយអង្គភាពសារព័ត៌មាន នឹងរង់ចាំការបំភ្លឺ ឬការឆ្លើយតបពីអាជ្ញាធរ និងភាគីពាក់ព័ន្ធជាបន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *