ឯកឧត្តម ឯម ច័ន្ទមករា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃអង្គការ Transform Cambodia

ឯកឧត្តម ឯម ច័ន្ទមករា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃអង្គការ Transform Cambodia

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលរួមក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃអង្គការ Transform Cambodia ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រពកោះពេជ្រ។

តាមរយៈរបាយការណ៍របស់ អង្គការ Transform Cambodia (ត្រេនស្វម ខេមបូឌា) បច្ចុប្បន្ននេះ មានកុមារ និងយុវជនដែលកំពុងសិក្សា ក្រោមការមើលថែរបស់អង្គការជាក់ស្ដែង មានចំនួន២,៤២៧នាក់ ដែល អង្គការ ត្រេនស្វម ខេមបូឌា បាននិងកំពុងធ្វើការបណ្តុះបណ្តាល ភាសាអង់គ្លេស កុំព្យូទ័រ ជំនាញដឹកនាំ និងបំណិនជីវិតជាច្រើនទៀត ព្រមទាំងអប់រំកុមារ និងយុវជនឲ្យក្លាយជាសិស្សល្អ មនុស្សល្អ កូនល្អ និងពលរដ្ឋល្អ ដែលជាមូលធនដ៏រឹងមាំសម្រាប់ សង្គមជាតិ។ ការប្រមូល ការគ្រប់គ្រង និងការផ្សព្វផ្សាយប្រចាំឆមាសនិងឆ្នាំ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យសម្រេចអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។

ក្នុងនាមសម្តេចធិបតីនាយករដ្ឋមន្ដ្រី ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានលើកទឹកចិត្តដល់ អង្គការ ត្រេនស្វម ខេមបូឌា បន្តធ្វើជាដៃគូដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាល ក្នុងការបន្តប្រតិបត្តិការ ដ៏មានសារៈសំខាន់នេះ សម្រាប់ជួយជំរុញការកសាង ធនធានមនុស្សនៅកម្ពុជា តាមរយៈការពង្រឹង និងពង្រីកវិសាលភាព នៃការជួយជ្រោមជ្រែង តាមលទ្ធភាពដែលអាចធ្វើទៅបានដល់កុមារ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ ដើម្បីផ្តល់ក្តីសង្ឃឹម និងក្តីស្រមៃសម្រាប់អនាគតរបស់ពួកគេ។

Leave a Reply

Your email address will not be published. Required fields are marked *