ទីតាំងល្បែងស៊ីសងខុសច្បាប់ ឆ្នោតឡូតូការ៉េ 8888 កំពុងបើកដំណើរការយ៉ាងរលូននៅខណ្ឌច្បារអំពៅ

ទីតាំងល្បែងស៊ីសងខុសច្បាប់ ឆ្នោតឡូតូការ៉េ 8888 កំពុងបើកដំណើរការយ៉ាងរលូននៅខណ្ឌច្បារអំពៅ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋបានរាយការណ៍មកថា មានទីតាំងល្បែងស៊ីសងខុសច្បាប់ ប្រភេទឆ្នោតឡូតូការ៉េ 8888 មួយកន្លែង កំពុងបើកដំណើរការយ៉ាងរលូន ដោយមិនឃើញមានការរាំងស្ទះពីសមត្ថកិច្ចពាក់ព័ន្ធនោះឡើយ។
ទីតាំងល្បែងស៊ីសងខាងលើ ស្ថិតនៅក្នុងផ្ទះលក់កាហ្វេមួយកន្លែង ជាប់ការ៉ាស់ជួសជុលរថយន្ត ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថា ទីតាំងនេះបើកលេងជារៀងរាល់ថ្ងៃ ហើយមានអ្នកចូលលេងជាច្រើន បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអនុវត្តច្បាប់នៅមូលដ្ឋាន។
ជាមួយគ្នានេះ ប្រជាពលរដ្ឋសូមអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីបញ្ឈប់សកម្មភាពល្បែងស៊ីសងខុសច្បាប់នេះ និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ចេញផ្សាយថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦

0974216661

Leave a Reply

Your email address will not be published. Required fields are marked *