លោកបណ្ឌិត ម៉េង សុភណ្ឌ័ និងលោក ទ្រី សុភក្រ័ ដឹកនាំពិធីបោះឆ្នោតស្ទាបស្ទង់មតិ ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំសោប
ខេត្តក្រចេះ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណវត្តសោបលើ បានរៀបចំពិធីបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំសោប សម្រាប់ឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
ពិធីនេះដឹកនាំដោយ លោកបណ្ឌិត ម៉េង សុភណ្ឌ័ ប្រធានគណៈពង្រឹងឃុំសោប និង លោក ទ្រី សុភក្រ័ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារ សមាជិក សមាជិកា និងអង្គបោះឆ្នោតពាក់ព័ន្ធ។
ថ្លែងក្នុងពិធី លោកបណ្ឌិត ម៉េង សុភណ្ឌ័ បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះសមាជិក សមាជិកា និងអង្គបោះឆ្នោត ដែលបានចូលរួមក្នុងដំណើរការស្ទាបស្ទង់មតិនេះ។
លោកបានលើកឡើងថា ការរៀបចំបោះឆ្នោតស្ទាបស្ទង់មតិ គឺដើម្បីផ្តល់ឱកាសឱ្យអង្គបោះឆ្នោតចូលរួមជ្រើសរើសបេក្ខជនក្រុមប្រឹក្សា ដែលមានសមត្ថភាព សីលធម៌ ការទទួលខុសត្រូវ និងទទួលបានការគោរពជឿទុកចិត្តពីប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកបានស្នើឱ្យដំណើរការស្ទាបស្ទង់មតិប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ តម្លាភាព ស្មោះត្រង់ មិនលំអៀង និងមិនបក្សពួកនិយម ដើម្បីឱ្យលទ្ធផលឆ្លុះបញ្ចាំងពីការវាយតម្លៃរបស់អង្គបោះឆ្នោត និងជាមូលដ្ឋានសម្រាប់រៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោតអាណត្តិទី៦ ឆ្នាំ២០២៧។
លោកបណ្ឌិតក៏បានណែនាំដល់បេក្ខជនទាំងអស់ ឱ្យបន្តខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋ ផ្តោតលើការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
តាមសន្លឹកឆ្នោតស្ទាបស្ទង់មតិ បេក្ខជនសម្រាប់ជ្រើសរើសជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧-២០៣២ មានចំនួន ១៧រូប រួមមាន៖
១. លោក ចង ស៊ុយឡាយ
២. លោកស្រី ឆោម ស្រីខួច
៣. លោក ថោង វីរៈ
៤. លោក ឈាន ពួក
៥. លោកស្រី តុល ស៊ីណាត
៦. លោក ថេង សុខលេង
៧. លោក នាង សារ៉ន
៨. លោក ព្រាប សីហា
៩. លោកស្រី ម៉ៅ បុប្ផាន
១០. លោកស្រី យីន គឹមលាង
១១. លោក វ៉ន ឡុច
១២. លោក ស៊ាង តុលា
១៣. លោក ស៊ុន អេន
១៤. លោក សុង សុភ័ក
១៥. លោកស្រី សែត ចាន់រិត
១៦. លោកស្រី ហ៊ាង សុខម៉េង
១៧. លោក ម៉ី ចួនលាង។
សន្លឹកឆ្នោតស្ទាបស្ទង់មតិ ត្រូវបានរៀបចំសម្រាប់ឱ្យអង្គបោះឆ្នោតបង្ហាញការគាំទ្រ ឬការជ្រើសរើសបេក្ខជនតាមការពេញចិត្តរបស់ខ្លួន ស្របតាមការណែនាំដែលមាននៅលើសន្លឹកឆ្នោត។
ចំណែកសមាជិកនៅទូទាំងឃុំមានចំនួន ៤,៧៤៧នាក់ ក្នុងនោះស្ត្រី ២,៤៧២នាក់ ស្ថិតក្នុង ២,០៨៥គ្រួសារ និងមានក្រុមបក្សចំនួន ៧១៨ក្រុម។
ជាចុងក្រោយ លោកបណ្ឌិត ម៉េង សុភណ្ឌ័ បានស្នើឱ្យដំណើរការបោះឆ្នោតស្ទាបស្ទង់មតិប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ សេរីភាព ស្មោះត្រង់ និងរក្សាសណ្តាប់ធ្នាប់ល្អ ព្រមទាំងប្រកាសបើកដំណើរការបោះឆ្នោតស្ទាបស្ទង់មតិ សម្រាប់ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំសោប អាណត្តិទី៦ ឆ្នាំ២០២៧។

