មហាជនស្នើសុំលោកវរសេនីយ៍ត្រី កាន់ វណ្ណៈ បន្តដឹកនាំកម្លាំងពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធការកត់ឆ្នោតវៀតណាម នៅខណ្ឌដូនពេញ
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងមហាជនមួយចំនួនបានស្នើសុំឱ្យ លោកវរសេនីយ៍ត្រី កាន់ វណ្ណៈ បន្តដឹកនាំកម្លាំងចុះពិនិត្យ និងចាត់វិធានការចំពោះទីតាំងដែលត្រូវបានសង្ស័យថា ពាក់ព័ន្ធនឹងសកម្មភាពកត់ឆ្នោតវៀតណាម នៅតំបន់ជិត វត្តស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមព័ត៌មានដែលទទួលបាន កម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការ និងឃាត់ខ្លួនជនសង្ស័យមួយចំនួន ដែលត្រូវបានសង្ស័យថា ពាក់ព័ន្ធនឹងសកម្មភាពខាងលើ។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតអំពីការឃាត់ខ្លួន និងបទល្មើសពាក់ព័ន្ធ គួររង់ចាំការបញ្ជាក់ជាផ្លូវការពីសមត្ថកិច្ច។
ជាមួយគ្នានេះ ប្រជាពលរដ្ឋមួយចំនួនបានស្នើសុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យទីតាំងមួយចំនួននៅ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលត្រូវបានលើកឡើងថា អាចមានសកម្មភាពកត់កន្ទុយលេខ ឬសកម្មភាពល្បែងស៊ីសងខុសច្បាប់។
ប្រជាពលរដ្ឋស្នើសុំឱ្យសមត្ថកិច្ចមេត្តាចុះស្រាវជ្រាវ និងពិនិត្យជាក់ស្តែង ដើម្បីបញ្ជាក់ការពិត ហើយប្រសិនបើរកឃើញថាមានសកម្មភាពល្មើសច្បាប់ សូមចាត់វិធានការតាមច្បាប់ដោយមិនលើកលែង។


សារព័ត៌មាន ពន្លឺព្រះធម៌ (PLPT.NET) រង់ចាំការបំភ្លឺពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយព័ត៌មានជូនសាធារណជនឱ្យបានគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងស្របតាមវិជ្ជាជីវៈសារព័ត៌មាន។
