ឧកញ៉ា ស្រី ចាន់ថន ចាប់ដៃជាមួយម៉ាឡេស៉ី គ្រោងបង្កើតរោងចក្រដំឡើងម៉ូតូនៅកម្ពុជា និងប្រកាសឧបត្ថម្ភម៉ូតូ ១០០គ្រឿងដល់វីរៈកងទ័ព

 

ឧកញ៉ា ស្រី ចាន់ថន ចាប់ដៃជាមួយម៉ាឡេស៉ី គ្រោងបង្កើតរោងចក្រដំឡើងម៉ូតូនៅកម្ពុជា និងប្រកាសឧបត្ថម្ភម៉ូតូ ១០០គ្រឿងដល់វីរៈកងទ័ព

(ភ្នំពេញ)៖ ក្រុមហ៊ុន Jet’s Group របស់ឧកញ៉ា ស្រី ចាន់ថន បានសហការជាមួយដៃគូម៉ាឡេស៊ី បានបង្កើតរោងចក្រដំឡើងម៉ូតូស្តង់ដារអន្ដរជាតិ នៅលើទឹកដីកម្ពុជា និងបានប្រកាសឧបត្ថម្ភម៉ូតូចំនួន១០០គ្រឿង ក្នុងដំណាក់កាលទីមួយ ជូនដល់វីរកងទ័ព។

លោកឧកញ៉ាបញ្ជាក់ថា នេះជាពេលវេលាមួយដែលយើងកសាងប្រទេសរបស់យើងឱ្យកាន់តែខ្លាំង និងជួយប្រទេសជាតិទៅតាមចំណេះជំនាញរៀងខ្លួន។កត្តាទាំងនេះក៏បានជំរុញឲ្យលោក សម្រេចបង្កើតរោងចក្រដំឡើងម៉ូតូនៅលើទឹកដីកម្ពុជា ដោយសហការជាមួយអ្នកជំនាញមកពីប្រទេសម៉ាឡេស៊ី ដើម្បីផលិតម៉ូតូដែលមានគុណភាពខ្ពស់ហើយមានតម្លៃសមរម្យ ដើម្បីឲ្យប្រជាជនកម្ពុជា បានប្រើប្រាស់នូវផលិតផលដែលមានគុណភាពខ្ពស់ ហើយផលិតដោយសារដៃកូនខ្មែរ។

លោកបន្តថា «មិនត្រឹមតែប៉ុណ្ណោះទេ ក្រោយរោងចក្របើកដំណើរការរួចរាល់ក្រុមហ៊ុន នឹងឧបត្ថម្ភម៉ូតូចំនួន១០០គ្រឿង ជូនដល់វីរកងទ័ព ដើម្បីបំពេញតម្រូវការ ការពារបូរណភាពទឹកដី។

ខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នា ចូលរួមគាំទ្រនូវផលិតផលខ្មែរ ជាកម្លាំងញើសឈាមដែលកូនខ្មែរជាអ្នកបង្កើតឡើង»

Bottom ads banner
Bottom ads banner
Bottom ads banner

 

Leave a Reply

Your email address will not be published. Required fields are marked *